សូមស្វាគមន៍ ប្អូនៗអតីតនិស្សិត ប្អូនៗនិស្សិត លោកគ្រូ អ្នកគ្រូ និងបងប្អូនជនរួមជាតិទាំងអស់ជាទីស្នេហា!! យើងខ្ញុំ ប្តេជ្ញាថា នឹងធ្វើអោយវិទ្យាស្ថានជាតិកសិកម្មព្រែកលៀបនេះ ឈរដោយគុណភាព និងប្រកបទៅដោយការច្នៃប្រឌិត។ វិទ្យាស្ថាន ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦ ចន្លោះទន្លេមេគង្គ និងទន្លេសាបក្នុងរាជាធានីភ្នំពេញ គឺជាទីកន្លែងល្អបំផុតមួយសម្រាប់កាសិក្សា ស្រាវជ្រាវ និងទំនាក់ទំនង។ នៅទីនេះមានអាគារសម្រាប់និស្សិតស្នាក់នៅ អាគារសិក្សា មន្ទីពិសោធន៍ កសិដ្ឋានស្រាជ្រាវសម្រាប់ការងារសិក្សាប្រកបដោយប្រសិទ្ធភាព។
វិទ្យាស្ថានជាតិ មានដៃគូរសហការជាតិ និងអន្តរជាតិ ក៍ដូចជាសហគមន៍មូលដ្ឋាននិងជនបទ ដែលអាចធ្វើអោយនិស្សិតមានភាពងាយស្រួលសិក្សាតាមបំណងប្រាថ្នា។ យើងមានគ្រូបង្រៀនដែលមានកម្រឹតសញ្ញាបត្រថ្នាក់បណ្ឌិត អនុបណ្ឌិតជាច្រើននាក់ដែលមានការតាំងចិត្តខ្ពស់ប្រកបដោយគុណភាពទាំង ផ្នែកទ្រឹស្តី និងអនុវត្តជាក់ស្តែង ដែលនាំអោយយើងក្លាយទៅជាអង្គភាពឈានមុខគេលើផ្នែកកសិកម្មមួយនៅកម្ពុជា។ ជាមួយនឹង ប្តេជ្ញាចិ្តតរបស់យើងក្នុងការកែទម្រង់ឆ្ពោះទៅការគាំទ្រគោលនយោបាយអភិវឌ្ឍន៍កសិកម្មកម្ពុជា វិទ្យាស្ថានយើងខ្ញុំកំពង់តែជម្រុញ អោយមានការស្រាវជ្រាវលើផលិតកម្មកសិកម្មដែលមានតំលៃខ្ពស់ៗដូចជា គ្រាប់ស្វាយចន្ទី កាហ្វេ បន្លែ និងផលិតផលកែច្នៃឡើងវិញ ដូចជា ល្ពៅ ដំឡូងមី ស្វាយ...។ល។
08:00 AM - 12:00 PM
ក.ព.ល , ភ្នំពេញ
សួស្តីឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ សូមទេវតាឆ្នាំថ្មី ព្រះនាម គោរាកៈទេវី រាជបុត្រីទី២ នៃកបិលមហាព្រហ្មម សូមប្រសិទ្ធពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើគ្រប់ប្រការដល់ជនរួមជាតិគ្រប់រូប៕
View Details08:00 AM - 15:30 PM
ក.ព.ល, ភ្នំពេញ
វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប សូមជូនដំណឹងដល់និស្សិតឆ្នាំទី៤ទាំងពីរភេទជ្រាប់ថា!!! និស្សិតជ័យលាភីដែលបានបញ្ចប់ការសិក្សា ឆ្នាំ ២០២០,២០២១,២០២២ អញ្ជើញចូលក្នុងកម្មវិធីប្រគល់សញ្ញាបត្រនៅ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ នៅបជ្ឈមណ្ឌលពាណិជ្ជកម្មកោះពេជ្រ។ សូមអរគុណ
View Detailsក្រៅពីការងារបណ្តុះបណ្តាលធនធានមនុស និងសិក្សាស្រាវជ្រាវ វិទ្យាស្ថានជាតិកសិកម្មព្រែកលៀបបានចូលរួមយ៉ាងសកម្មក្នុងការងារសង្គម ជាពិសេសជួយប្រជាពលរដ្ឋនៅតាមជនបទដែលមានបញ្ហាសុខភាព និងបច្ចេកទេសកសិកម្ម។ សកម្មភាពការងារសង្គមទាំងនោះរួមមាន៖