អំពីកម្មវិធីសិក្សាសិក្សាថ្នាក់បរិញ្ញាបត្រ

កម្មវិធីសិក្សា បានឆ្លើយតបទៅនឹងការអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យកសិកម្ម។ កម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រ រួមបញ្ចូលមុខវិជ្ជាមូលដ្ឋានបច្ចេកទេស និងមុខវិជ្ជាជ្រើសរើសមួយចំនួន។ ឆ្នាំសិក្សាបញ្ចប់ និស្សិតត្រូវសរសេសារណាបទ និងការពារសារណាបទដើម្បីបញ្ចប់កាសិក្សា។

កម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រមានរយៈពេល៤ឆ្នាំ ។ និស្សិតត្រូវសិក្សាយ៉ាងតិចចំនួន ១២៧ក្រេឌីត។
១. កម្មវិធីសិក្សាថ្នាក់ឆ្នាំមូលដ្ឋាន ផ្តោតទៅលើចំណេះដឹងផ្នែកកសិកម្មទូទៅ, កុំព្យូទ័រ និងភាសាអង់គ្លេស។
២. និស្សិតត្រូវសិក្សាទៅលើមុខវិជ្ជាបច្ចេកទេសដែលផ្តោតភាគច្រើនទៅលើការអនុវត្តន៍ផ្ទាល់ និងធ្វើទស្សនៈកិច្ចសិក្សាតាមបណ្តាក្រុមហ៊ុន រោងចក្រ សាហគ្រាស និងចុះទៅដល់មូលដ្ឋាន។
៣. និស្សិតចំណាយពេលចំនួន៦ខែ ដើម្បីធ្វើការស្រាវជ្រាវនឹងសរសេសារណាបទ បន្ទាប់មកនិស្សិតនឹងត្រូវការពារសារណាដើម្បីប្្ចប់ការសិក្សា។
៤. និស្សិតដែលបានការពារសារណាបទជោគជ័យ នឹងទទួលបានសញ្ញាបត្រ " បរិញ្ញាវិទ្យាសាស្រ្ត"។

លក្ខខណ្ឌចូលរៀន

១.បេក្ខជនត្រូវមានសញ្ញាបត្រទុតិយភូមិនៅឆ្នាំដែលបានដាក់ពាក្យ ដែលជ្រើសរើសដោយក្រសួង​អប់រំ យុវជន និងកីឡា​។(សម្រាប់និស្សិតស្នើអាហារូបករណ៍)
២.បេក្ខជនដែលមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ, បរិញ្ញារង ឬសញ្ញាបត្រមានតម្លៃស្មើ​ ។
(សម្រាប់និស្សិតថ្នាក់បង់ថ្លៃ)

កិច្ចសហប្រតិបត្តិការ

នៅក្នុងបរិបទសកលភាវូពាណិជ្ជកម្ម និងសហគមន៍អាស៊ាន វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប បានចាប់ដៃគូសហការណ៍ជាមួយសាកលវិទ្យាល័យធំៗជាច្រើននៅក្នុងតំបន់ ក៍ដូចជានៅលើពិភពលោក ដើម្បីផ្លាស់ប្តូរបទពិសោធន៍ការងារអប់រំ ស្រាវជ្រាវ និងស្វែងរកឳកាសអាហាររូបករណ៍ដល់និស្សិតបន្តការសិក្សាទៅកាន់សាកលវិទ្យាល័យទាំងអស់នោះ ដែលជាផ្នែកមួយយ៉ាងសំខាន់នៃការពង្រឹងគុណភាពអប់រំរបស់ខ្លួន។

ឳកាសការងារ

ដោយមានកិច្ចសហប្រតិបត្តិការជាមួយដៃគូដូចជា អង្គការ, សហគ្រាស, ស្ថាប័នមីក្រូហិរញ្ញវត្តុ, និងក្រុមហ៊ុនវិនិយោគក្នុងវិស័យកសិកម្ម និងវិស័យពាក់ព័ន្ធជាច្រើននៅកម្ពុជា វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប បានផ្តល់ឳកាសការងារជូននិស្សិតដែលបានបញ្ចប់ការសិក្សាជាច្ររើនកន្លែងទៅតាមជំនាញរនីមួយៗ ម្យ៉ាងវិញទៀត និស្សិតដែលបានបញ្ចប់ការសិក្សា អាចដាក់ពាក្យប្រឡងក្របខ័ណ្ឌនៅតាមក្រសួងនានា ដើម្បីក្លាយខ្លួនទៅជាមន្រ្តីរាជការបំរើការងារនៅតាមក្រសួង ឬអង្គភាពចំណុះក្រសួងទាំងអស់។

ជំនាញសិក្សាសម្រាប់ថ្នាក់បរិញ្ញាបត្រ(B.Sc)

  • ១. វិទ្យាសាស្រ្តកសិកម្ម

    View Details
  • ២. វិទ្យាសាស្រ្តរុក្ខកម្ម

    View Details
  • ៣. វិទ្យាសាស្រ្តជលផល

    View Details
  • ៤. វិជ្ជសាស្រ្តសត្វ

    View Details
  • ៥. វិទ្យាសាស្រ្តសត្វ

    View Details
  • ៦. សាកវប្បកម្ម

    View Details
  • ៧. ផ្សព្វផ្សាយនិងអភិវឌ្ឍន៍បទ

    View Details
  • ៨. សេដ្ឋកិច្ចកសិកម្ម

    View Details
  • ៩. ធុរកិច្ចកសិកម្ម

    View Details
  • ១០. កែច្នៃអាហារ

    View Details
  • ១១. អាហារូបត្ថម្ភ និងសុខភាព

    View Details
  • ១២. វិស្វកម្មកសិកម្ម និងសំណង់ជនបទ

    View Details
  • ១៣. សុរិយោដី និងការគ្រប់គ្រដី

    View Details
  • ១៤. វិទ្យាសាស្រ្តកុំព្យូទ័រ

    View Details
  • ១៥. ភាសាអង់គ្លេស

    View Details
  • ១៦. មីក្រូហិរញ្ញវត្ថុ

    View Details
  • ១៧. សេដ្ឋកិច្ចនយោបាយកសិកម្ម និងស្បៀង

    View Details

ចុះឈ្មោះនៅទីនេះ !!

លោកអ្នកអាចចុះឈ្មោះចូលរៀននៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប។ ជ្រើសរើសជំនាញ រួចលោកអ្នកត្រូវបំពេញឈ្មោះ លេខទូរស័ព្ទ(មានភ្ជាប់ Telegram) ឬសាអេឡិចត្រូនិច។
ផ្នែកនេះមិនទាន់ដំណើការ(យើងខ្ញុំកំពុងកែសម្រួលប្រព័ន្ធ Database)។ លោកអ្នកអាចចុច Dowload ពី Menu ដើម្បីទាញយកពាក្យមកបំពេញរួចអាចផ្ញើតាម(Telegram) ឬអញ្ជើញមកដាក់ពាក្យផ្ទាល់នៅវិទ្យាស្ថាន។

Master

00

នាក់

Bachelor

3343

នាក់

Associate

4927

នាក់

Primary

1031

នាក់

TOTAL

9301

នាក់

ចុះឈ្មោះចូលរៀន

ជ្រើសរើសជំនាញ និងបំពេញព័ត៌មាន

សកម្មភាពនានារបស់និស្សិតថ្នាក់បរិញ្ញាបត្រ