អំពីកម្មវិធីថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់
កម្មវិធីសិក្សា ត្រូវបានបង្កើតដើម្បីឆ្លើយតបទៅនឹងការអភិវឌ្ឍន៍ធនធានមនុស្សក្នុងប្រកបដោយសមត្ថភាព និងការច្នៃប្រឌិតក្នុងវិស័យកសិកម្ម។ កម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សិក្សារយៈពេល២ឆ្នាំ ដែលមានចំនួនក្រេឌីតសរុបអប្បរមាចំនួន៤៥ ក្នុងនោះត្រូវបានបែងចែកដូចខាងក្រោម៖
១. ការសិក្សាទ្រឹស្តី ១ក្រេឌីត ១(១.០.០) ស្មើ ១៥ម៉ោង
២. ការសិក្សាប្រតិបត្តិ(មន្ទីពិសោធន៍) ១ក្រេឌីត១(០.១.០) ស្មើ ៣០ម៉ោង
៣. ការសិក្សាអនុវត្តជាក់ស្តែង (កសិដ្ឋាន/ក្រុមហ៊ុន/សិក្ខាសាលា/ប្រជុំ) ១ក្រេឌីត(០.០.១) ស្មើ៤៥ម៉ោង។
លក្ខខណ្ឌចូលរៀន
១. ត្រូវមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលបានទទួលស្គាល់ដោយក្រសួងអប់រំយុវជន និងកីឡា ។
២. ត្រូវមានសញ្ញាបត្រថ្នាក់បរិញ្ញា (សញ្ញាបត្រមានតម្លៃស្មើ) វិទ្យាសាស្រ្តកសិកម្ម និងជំនាញពាក់ព័ន្ធ។
៣. មានចំណេះដឹងភាសាអង់គ្លេស IELTS.4.0 ឬកម្រិតប្រហាក់ប្រហែល ឬត្រូវឆ្លងកាត់ការវាយតម្លៃពីគណៈកម្មការជ្រើសរើស។
កិច្ចសហប្រតិបត្តិការ
នៅក្នុងបរិបទសកលភាវូពាណិជ្ជកម្ម និងសហគមន៍អាស៊ាន វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប បានចាប់ដៃគូសហការណ៍ជាមួយសាកលវិទ្យាល័យធំៗជាច្រើននៅក្នុងតំបន់ ក៍ដូចជានៅលើពិភពលោក ដើម្បីផ្លាស់ប្តូរបទពិសោធន៍ការងារអប់រំ ស្រាវជ្រាវ និងស្វែងរកឳកាសអាហាររូបករណ៍ដល់និស្សិតបន្តការសិក្សាទៅកាន់សាកលវិទ្យាល័យទាំងអស់នោះ ដែលជាផ្នែកមួយយ៉ាងសំខាន់នៃការពង្រឹងគុណភាពអប់រំរបស់ខ្លួន។
ឳកាសការងារ
ដោយមានកិច្ចសហប្រតិបត្តិការជាមួយដៃគូដូចជា អង្គការ, សហគ្រាស, ស្ថាប័នមីក្រូហិរញ្ញវត្តុ, និងក្រុមហ៊ុនវិនិយោគក្នុងវិស័យកសិកម្ម និងវិស័យពាក់ព័ន្ធជាច្រើននៅកម្ពុជា វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប បានផ្តល់ឳកាសការងារជូននិស្សិតដែលបានបញ្ចប់ការសិក្សាជាច្ររើនកន្លែងទៅតាមជំនាញរនីមួយៗ ម្យ៉ាងវិញទៀត និស្សិតដែលបានបញ្ចប់ការសិក្សា អាចដាក់ពាក្យប្រឡងក្របខ័ណ្ឌនៅតាមក្រសួងនានា ដើម្បីក្លាយខ្លួនទៅជាមន្រ្តីរាជការបំរើការងារនៅតាមក្រសួង ឬអង្គភាពចំណុះក្រសួងទាំងអស់។